エピソード

  • ក្រុមអ្នករិះគន់វាយប្រហារនាយករដ្ឋមន្ត្រីអូស្រ្តាលី ចំពោះកំណែទម្រង់ល្បែងស៊ីសងដ៏កំសាក
    2026/05/27
    រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានដាក់ជូនសេចក្តីឆ្លើយតបជាផ្លូវការរបស់ខ្លួន ចំពោះការស៊ើបអង្កេតល្បែងស៊ីសង ដែលដឹកនាំដោយសមាជិកសភាដែលបានចែកឋានទៅ លោកស្រី Peta Murphy។ ប៉ុន្តែការឆ្លើយតបរបស់ពួកគេ បានទាក់ទាញការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកតស៊ូមតិ ដែលនិយាយថា វាត្រូវបានបង្ហាញនៅថ្ងៃចេញកញ្ចប់ថវិកាសហព័ន្ធ - ហើយថាវាមិនបានទៅឆ្ងាយគ្រប់គ្រាន់ទេ។
    続きを読む 一部表示
    9 分
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦
    2026/05/27
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការផ្លាស់ប្តូរសំខាន់ៗត្រូវបានប្រកាសចំពោះសេវាកម្មការងារសម្រាប់ជនជាតិអូស្ត្រាលី។ ** បក្សប្រឆាំងថារដ្ឋាភិបាលគ្មានក្តីក្លាហានធ្វើរឿងដែលត្រឹមត្រូវ ចំពោះការវិលត្រឡប់មកវិញរបស់ជនជាតិអូស្រ្តាលីដែលមានទំនាក់ទំនងនឹងក្រុមIS។ ** ការចាប់ខ្លួនលោក Ben Roberts-Smith បានបញ្ជូនទៅគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ។
    続きを読む 一部表示
    10 分
  • ក្រោយទទួលនូវការលើកលែងទោស លោកកឹមសុខា នឹងទៅបួសជាព្រះសង្ឃ
    2026/05/27
    លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង នៅកម្ពុជា បានទទួលនូវការលើកលែងទោស ដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ កាលពីជាង ១០ឆ្នាំមុន។ ប៉ុន្តែលោក កឹម សុខា ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយជាស្ថាពរ។ លោក ក៏ត្រូវហាម មិនឱ្យចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យ លើកលែងទោសដល់លោក កឹម សុខា ដែលមានអាយុ ៧៣ឆ្នាំ ត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ចុះហត្ថលេខា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
    続きを読む 一部表示
    5 分
  • កម្ពុជា ច្រានចោលនូវព័ត៌មានប្រឌិត រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតជនបរទេស!
    2026/05/27
    កម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាស ច្រានចោលនូវព័ត៌មានប្រឌិត រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតទិដ្ឋាការ សម្រាប់ជនបរទេស។
    続きを読む 一部表示
    3 分
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦
    2026/05/26
    ** ភាពធូរស្រាលសម្រាប់ក្រុមគ្រួសារដែលតម្លៃថាមពលនឹងធ្លាក់ចុះ។ ** ស្ត្រីដែលមានទំនាក់ទំនងជាមួយក្រុម IS រំពឹងថានឹងប្រឈមមុខនឹងបទចោទប្រកាន់នៅពេលមកដល់អូស្ត្រាលីវិញល្ងាចនេះ។ ** លោកដូណាល់ត្រាំ អំពាវនាវឱ្យប្រទេសឈូងសមុទ្រមានទំនាក់ទំនងធម្មតាវិញជាមួយអ៊ីស្រាអែល ខណៈដែលកំពុងចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

    🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕

    続きを読む 一部表示
    5 分
  • #110 Trying on shoes (Med) - សិក្សាភាសាអង់គ្លេសភាគទី110៖ ការលស្បែកជើង
    2026/05/26
    Learn English useful for talking about trying on, buying, and finding shoes that fit well. Practise everyday phrases for describing how shoes feel, asking for a different size, and explaining what you are looking for in a comfortable pair. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការល ការទិញ និងការស្វែងរកស្បែកជើងដែលសាកសម។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីអារម្មណ៍នៃការពាក់ស្បែកជើង និងពន្យល់ពីអ្វីដែលអ្នកកំពុងស្វែងរក នៅក្នុងស្បែកជើងមួយគូរដែលពាក់ទៅមានផាសុកភាព។
    続きを読む 一部表示
    11 分
  • MiniPod: GOAT | Words we use - MiniPod: GOAT | Words we use
    2026/05/25
    Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'GOAT'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសា ដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'GOAT'។
    続きを読む 一部表示
    4 分
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦
    2026/05/23
    ** គិលានុបដ្ឋាយិកាត្រូវពង្រាយទៅកាន់តំបន់ភាគខាងជើង ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺខាន់ស្លាក់។ ** ធនាគារវិនិយោគមួយព្យាករណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីចន្លោះពីប្រាំទៅដប់ភាគរយ។ ** មជ្ឈមណ្ឌលពលករចំណាកស្រុកដំបូងគេរបស់រដ្ឋញូសៅវែល បានបើកសម្ពោធជាផ្លូវការ។
    続きを読む 一部表示
    4 分